International

លោក Trump បង្ហាញសញ្ញាចង់បញ្ចុះពន្ធលើចិនពី ១៤៥% មកនៅត្រឹម ៨០% វិញ ចំពេលមន្ត្រីរបស់ខ្លួនធ្វើដំណើរទៅស្វីសដើម្បីចរចាជាមួយចិននាចុងសប្ដាហ៍នេះ

BunthongBy Bunthong2 months ago13 reads
Advertisement
Advertisement
លោក Trump បង្ហាញសញ្ញាចង់បញ្ចុះពន្ធលើចិនពី ១៤៥% មកនៅត្រឹម ៨០% វិញ ចំពេលមន្ត្រីរបស់ខ្លួនធ្វើដំណើរទៅស្វីសដើម្បីចរចាជាមួយចិននាចុងសប្ដាហ៍នេះ

តាមរយៈសារមួយដែលត្រូវបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ Truth Social របស់ខ្លួននៅថ្ងៃសុក្រ ខែឧសភានេះ លោកប្រធានាធិបតី Donald Trump បាននិយាយថា "ពន្ធ ៨០% លើប្រទេសចិនហាក់ដូចជាអត្រាត្រឹមត្រូវ!”។ លោក Trump បានបង្ហើបទំនងដូចជាចង់ស្ទង់ជំហរ ឬចង់ឲ្យចិនដឹងទៀតថា លោក Scott Bessent នឹងមានសិទ្ធិសម្រេចនៅពេលជួបចរចាជាមួយភាគីចិន។

កត់សម្គាល់ថា សារនេះត្រូវបានបង្ហោះចំពេលដែលលោក Scott Bessent រដ្ឋលេខាធិការរតនាគារអាមេរិក កំពុងធ្វើដំណើរទៅកាន់ប្រទេសស្វីសនៅចុងសប្តាហ៍នេះ ដើម្បីចរចាបញ្ហាពាណិជ្ជកម្មដោយផ្ទាល់ និងជាលើកដំបូងជាមួយប្រទេសចិន ចាប់ពីពេលរដ្ឋបាលលោក Trump បើកសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងក្នុងអាណត្តិទីពីររបស់លោក។ អត្រា ៨០% ដែល Trump បានស្នើលើបណ្ដាញសង្គមនេះ គឺជាការបញ្ចុះអត្រាពន្ធយ៉ាងច្រើន ធៀបនឹងអត្រាដែលគាត់ទើបបានតម្លើងលើចិនដល់ ១៤៥%។ a

Middle Ad
Advertisement
Advertisement
Advertisement
Let's Build the Technology That Drives Your Business.
Contact Us Now
Advertisement